Tuesday, June 21, 2022

៦ យ៉ាង​ ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កាន់​តែ​ជិត​ស្និទ្ធ​ទ្វេគុណ

 

មាន​រឿង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ប្រសិនបើ​យើង​ចង់​បង្កើន​ក្ដី​ស្រឡាញ់​រឹងមាំ​ដែល​មាន​ចំពោះ​គ្នា​​ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​រឿង​ងាយ​ៗ ៦ យ៉ាង​ ដែល​អាច​ធ្វើ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ជាង​មុន៖

១. ចំណាយ​ពេល​វេលា​ប្រកបដោយ​គុណភាព​ជាមួយ​គ្នា

មើល​គ្រឿង​អេឡិចត្រូនិក​ដែល​ចូលចិត្ត​ជាមួយគ្នា ​មិន​អាច​ចាត់​ថ្នាក់​ជា “ ពេល​វេលា​គុណភាព” ទេ។ ដាក់​ទូរស័ព្ទ​ចុះ ​ហើយ​បិទ​ទូរទស្សន៍ឲ្យសម្រាក​ខ្លះ។

ចង់​ពង្រឹង​ទំនាក់ទំនង​ ត្រូវ​រៀន​ពី​របៀប​រីករាយ​ជាមួយគ្នា​ទៅ​វិញ​ទៅមក ​ដោយ​មិន​ពឹងផ្អែក​លើ​ឧបករណ៍​ឌីជីថល​ណាមួយ​ឡើយ។

២. បង្ហាញ​ការ​ដឹង​គុណ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ

រឿង​ដែល​សំខាន់​សម្រាប់​យើង ​គឺ​មាន​មនុស្ស​ម្នាក់ដែល​ស្រូប​យក​ភាព​អវិជ្ជមាន​របស់​យើង ​និង​ធ្វើ​ឲ្យ​យើង​អាច​ស្ងប់​នៅ​ពេល​ណា​ដែល​យើង​ខកចិត្ត។ យើង​អាច​ធុញទ្រាន់​នឹង​មនុស្ស​​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើងមិនល្អ​ តែ​មិន​ថា​មាន​រឿង​អ្វី​ ​មិន​គួរ​ភ្លេច​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ ទៅ​កាន់​ដៃគូឡើយ។

នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ​គួរ​តែ​ចំណាយ​ពេល​ពីរ​បី​នាទី​ ដើម្បី​ចែក​រំលែក​អំណរគុណ​ដែល​ដៃគូ​យើង​បាន​ចូល​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​របស់​យើង។

៣. ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ថ្មី​ជាមួយ​គ្នា

ចាប់ផ្ដើម​​ដំណើរ​ផ្សង​ព្រេង​ថ្មី​ជាមួយ​គ្នា។  ស្វែងរក​ភាសា​ដែល​អ្នក​ទាំងពីរ​ចង់​រៀន​ ឬ​ថ្នាក់​សិល្បៈ​ដែល​អ្នក​ទាំងពីរ​ពេញចិត្ត។ ចូលរួម​វគ្គសិក្សា​ធ្វើ​ម្ហូប​ ឬ​សាកល្បង​តាម​អ៊ីនធឺណិត​នៅ​ផ្ទះ។

អ្វី​ក៏​ដោយ​ដែល​យើង​ជ្រើសរើស ​ត្រូវ​ប្រាកដ​ថា ​វា​ជា​អ្វី​ដែល​អ្នក​ទាំងពីរ​ចង់​បាន។ ភាព​រាក់ទាក់​នេះ​នឹង​ជួយ​បង្កើត​ទំនាក់ទំនង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​គ្នា។

៤. ធ្វើ​តាម​ចំណង់ចំណូលចិត្ត​របស់​ម្នាក់ៗ

ធ្វើអ្វី​ៗ​ជាមួយគ្នា​គឺ​អស្ចារ្យ​ណាស់! ទោះ​យ៉ាងណា​ក៏​ដោយ​ យើង​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដែរ។ ដើម្បី​​ឲ្យទំនាក់ទំនង​រឹងមាំ​និង​មាន​គោលបំណង ​យើង​ក៏​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដោយ​ខ្លួនឯង​ដែរ​ ដើម្បីធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់​ផ្ទាល់។ មិន​ចាំ​បាច់​ចំណាយ​ពេល ១០០ ភាគរយ​នៃ​ពេលវេលា​របស់​យើង​ជាមួយគ្នា​ទេ។

ជា​ការ​ពិត​ នៅ​ពេល​ដែល​អ្នក​ទាំងពីរ​កំពុង​ធ្វើអ្វី​ដែល​ចូលចិត្ត​ដាច់​ដោយ​ឡែក​ពី​គ្នា​ យើង​​កំពុង​ធ្វើ​ឲ្យ​កម្រិត​សុភមង្គល​និង​ការ​ពេញចិត្ត​របស់​បុគ្គល​ម្នាក់ៗ​កាន់​តែ​ប្រសើរ​ឡើង។

រៀន​ពិភាក្សា​អំពី​បញ្ហា​ដោយ​បើកចំហ

រឿង​អាច​ដោះស្រាយ​បាន​ងាយស្រួល​ ប្រសិនបើ​យើង​រៀន​ស្ដាប់​ដៃគូ​ហើយ​បង្ហាញ​ពី​ទស្សនៈ​រួម​គ្នា​ឲ្យមាន​ប្រសិទ្ធភាព។ នៅ​ពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​ មាន​អ្វីមួយ​មិន​ស្រួល​នៅចន្លោះ​អ្នក​ទាំងពីរ​ គួរតែ​ចែករំលែក​អារម្មណ៍​នេះ​​ជាមួយ​គ្នា។

បើ​យើង​អនុវត្ត​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ ​នោះ​នឹង​ឃើញ​ថា​បញ្ហា​ភាគច្រើន​របស់​យើង​មាន​ដំណោះស្រាយ​សាមញ្ញ​មួយ​មិនខាន។

៦. កំណត់​គោលដៅ​ជាមួយ​គ្នា

ចាប់ផ្ដើម​បង្កើត​ទំនាក់ទំនង​គឺ​ងាយស្រួល ប៉ុន្តែ​ពេលខ្លះ​គ្រប់យ៉ាង​មិន​ច្បាស់​ថា​ តើ​អ្នក​ទាំងពីរ​​នៅ​តែ​ចង់​បាន​របស់​ដូចគ្នា​នៅ​ក្នុង​ជីវិត​ដែរ​ឬទេ។ ចង់​បង្កើត​ទំនាក់ទំនង​រឹងមាំ​និង​ស្ថិរភាព​ត្រូវ​កំណត់​គោលដៅ​ទៅ​វិញ​ទៅ​មក។

នៅ​ពេល​យើង​មាន​អ្វី​មួយ​ដែល​អ្នក​ទាំងពីរ​ប្រាថ្នា​ចង់​សម្រេច​បាន​ជាមួយ​គ្នា​ នោះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាង​មុន៕

ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្

 បើចង់ដឹងថា នរណាម្នាក់គិតអ្វីពេលកំពុងសន្ទនាជាមួយយើង មិនពិបាកពេកនោះទេ! គ្រាន់តែសង្កេតកាយវិការរបស់គេបន្តិច ក៏អាចដឹងថាគេមានអារម្មណ៍បែបណាចំពោះការសន្ទនានេះបានដែរ។ ទឹកមុខ កែវភ្នែក សកម្មភាពដៃឬជើង សុទ្ធតែអាចបង្ហាញប្រាប់អ្នកដទៃអំពីបុគ្គលិកលក្ខណៈនិងអារម្មណ៍របស់គេបានយ៉ាងងាយ។ តោះ! មកសង្កេតជាមួយ 


Group Young Male Female Asian Stock Footage Video (100% Royalty-free)  6677459 | Shutterstock

អង្គុយឬឈរងាកខ្លួន

កាយវិការនេះបង្ហាញថា ដៃគូសន្ទនារបស់យើងកំពុងតែមានអារម្មណ៍មិនស្រួល គ្មានសុវត្ថិភាព និងមិនសូវទុកចិត្តលើខ្លួនឯង។

ក្រពាត់ដៃឬខ្វែងជើង

កាយវិការបែបនេះមានន័យថា គេមានអារម្មណ៍មិនទុកចិត្តក្នុងការសន្ទនាជាមួយយើង និងចង់បង្ហាញថា គេចង់ការពាខ្លួនឯង។

រសាប់រសល់

កាយវិការម្ដងច្រូងសក់ ម្ដងមើលនាឡិកាឬ​ប៉ះចិញ្ចៀន បានន័យថា គេកំពុងមានអារម្មណ៍រសាប់រសល់និងធុញទ្រាន់ ។

ការត្រដុស ក

ការត្រដុសកបង្ហាញថា គេមានអារម្មណ៍តានតឹងនិងថប់បារម្ភ។

ខាំក្រចក

ការខាំក្រចកជួនកាលចង់បង្ហាញថា គេកំពុងតានតឹងស្មុគស្មាញ និងជួនកាលចង់បង្ហាញថា គេភ័យ។

​មិនសម្លឹងចំឬមិនដាក់ភ្នែក

ទង្វើបែបនេះចង់បង្ហាញថា គេខ្វះទំនុកចិត្តលើខ្លួនឯង មួយវិញទៀតគឺបង្ហាញការមិនចូលចិត្តនឹងអ្នកសន្ទនាជាមួយ។

អារម្មណ៍មិនជាប់ខ្លួន

អារម្មណ៍ហោះហើរអណ្ដែតអណ្ដូង បង្ហាញថា គេមិនឲ្យតម្លៃនិងមិនគោរពលើដៃគូសន្ទនាទេ ។

ភ្នែកក្រឡិបក្រឡាប់

កែវភ្នែកបែបនេះ បង្ហាញថាគេធុញទ្រាន់ឬមានអារម្មណ៍រំខាន និងមិនយកចិត្តទុកដាក់ជាមួយយើងទេ។

មិនញញឹម

ការដែលគេមិនញញឹមញញែម គឺមានន័យថាគេកំពុងមានទុក្ខព្រួយ ហើយគេកំពុងតែបង្ខំខ្លួនឯងមកនិយាយជាមួយយើង។

ស្ងប់ស្ងាត់ពេក

ខណៈកំពុងនិយាយគ្នា គេបែរជាស្ងប់ស្ងាត់ខ្លាំង បានន័យថា គេលែងយកចិត្តទុកដាក់នឹងយើងហើយ និងមិនចាត់ទុកការសន្ទនានេះថាសំខាន់ទៀតទេ៕

 ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មើល​ដំណើរ​ប៉ុន្មាន​ប្រភេទ​នេះ អាច​ឲ្យ​យើង​ស្គាល់​ចរិត​របស់​គេ

ចុចអាន៖ របាំងមុខដែលយើងស្រលាញ់ នឹងប្រាប់ពីអ្វីអាថ៌កំបាំងក្នុងចិត្ត​

ការពិតអ៊ីចឹង​សោះ ​បានជា​ជនជាតិចិន ​រកស៊ី​ឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ

 

ពេល​រើ​ទៅ​នៅ ឬ ទិញ​ផ្ទះ​ថ្មី ឬ ផ្ទះ​ត​ពី​គេ រឿង​ដំបូង​ដែល​មេផ្ទះ​គួរ​ធ្វើ​គឺ​បន់ស្រន់​សុំ​ជំនាងផ្ទះ​ចូល​ស្នាក់នៅ​។ លោកអ្នក​អាច​បន់ស្រន់​សុំ​សេចក្តីសុខ រកស៊ី​មានបាន គ្រួសារ​ត្រជាក់ត្រជុំ ។​ល​។​

​របៀប​បន់ស្រន់​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ជំនាងផ្ទះ គឺ​ដំបូង​ត្រូវដាក់​អង្ករ​មួយ​ចានចង្កឹះ និង​រោយ​ស្ករត្នោត​ចូល​ចាន​អង្ករ​នោះ​បន្តិច​។ បន្ទាប់មក​យក​ចាន​អង្ក​រដាក់​ឱ្យចំ​ពីមុខ​ផ្ទះ និង​អម​ជាមួយ​បាច់​ផ្កាកូឡាប ២១ ទង រួច​បន់ស្រន់​តាម​ការ​គួរ (​មិនចាំបាច់​អុជ​ធូប​ក៏បាន​) បន្ទាប់មក​ទុកចោល​កន្លះ​ថ្ងៃ ហើយ​ក្រោយមកទៀត ត្រូវយក​អង្ករ​នោះមក​គ្រវាស​មុខផ្ទះ ប៉ុន្តែ​មាត់​កុំ​នៅ​ស្ងៀម ត្រូវ​ឆ្លៀត​បន់ស្រន់​ផង​។

​ផ្ទះ​ដែល​អ្នកទិញ​ថ្មី ឬ ទិញ​ត​ពី​គេ យើង​មិនដឹងថា​មាន​ប្រវត្តិ​អ្វីខ្លះ​កើតឡើង​នៅ​ទីនោះ ឡើយ​។ ជួនកាល​មានរឿង​អា​ថ៍កំ​បាំង​ជាច្រើន​ដែល​យើង​មិនដឹង​។ ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​វិញ្ញាណ​ការពារ​ផ្ទះ​ទាំងឡាយ លោកអ្នក​ត្រូវ​អនុវត្តតាម​វិធី​ទាំង​បួន​ខាងក្រោម​នេះ បន្ថែម​ពីលើ​វិធី​ខាងលើ​។​

១. យក​ក្រូចឆ្មា​កាត់​ជា ២ កំណាត់ រួច​ដាក់​នៅ​ជ្រុង​ទាំង​បួន​ជុំវិញ​ផ្ទះ (​ប្រើ​ក្រូចឆ្មា ៤ គ្រាប់​)​។ រួច​ទុកចោល​មួយ​យប់ សឹម​យក​បោះចោល​។​

២. យក​កូនចាន​ចង្កឹះ​បី​បួន ដាក់​អំបិល​ចូល​បន្តិច ហើយ​យក​ចាន​នោះ​ដាក់​នៅក្បែរ​សសរផ្ទះ ទុកចោល ៣ ថ្ងៃ សឹម​យក​អំបិល​នោះ​គ្រវាស​ចោល​មុខផ្ទះ​។

៣. ដុត​ផាវ ១០០ គ្រាប់ ឬ ដុត​ផាវ​មួយ​ខ្សែ​នៅមុខ​ផ្ទះ ប៉ុន្តែ​ត្រូវសុំ​អ្នកជិតខាង​សិន កុំឱ្យ​រំខាន​គេ​។

៤. ពេល​ចូល​ក្នុងផ្ទះ ត្រូវ​បែរមុខ​ទៅ​ទិស​ខាងលិច អុជ​ធូប ៥ សរសៃ (​យក​ក្រឡ​ជើងធូប​ជំនាងផ្ទះ​មក​អុជ​) និង លម្អ​ផ្កា​មួយចំនួន​ផង ដើម្បី​សុំ​ជំនាងផ្ទះ ចូល​ស្នាក់នៅ​ជា​ផ្លូវការ ហើយ​ប្រាប់​គាត់​ថា យើង​ជា​ម្ចាស់ផ្ទះ​ថ្មី និង​សុំឱ្យ​គាត់​ជួយ​យើង​ឱ្យ​រស់​នៅមាន​ក្តី​សុខ និង​ជួយ​ឱ្យ​រកស៊ី​មានបាន​ចម្រុងចម្រើន​ជា​រៀង​ដរាប​។​

​ការធ្វើ​ពិធី​សុំចូល​នៅផ្ទះ​ថ្មី​នេះ​គឺ​ដើម្បីឱ្យ​វិញ្ញាណ​ទាំងឡាយ​ដែល​ថែរក្សា​ផ្ទះ​មាន​អារម្មណ៍​ស្រណុកចិត្ត​ជាមួយ​ម្ចាស់ផ្ទះ​ថ្មី និង កុំឱ្យ​ប្រកែប្រកាន់​អ្នករស់នៅ​ផ្ទះ​ថ្មី​៕

វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!


 ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។

តើធ្វើយ៉ាងណាដើម្បីអោយអ្នកដឹកនាំល្អម្នាក់គ្រប់គ្រងមនុស្សអោយបានប្រសិទ្ធិភាព? ខាងក្រោមនេះជាវិធីទាំង៦យ៉ាងដែលអ្នកអាចអនុវត្តបាន៖

១. កុំធ្វើអោយគេខ្លាចក្នុងការនិយាយ រឺបញ្ចេញមតិ

ប្រសិនជាអ្នកចង់អោយការងារបានរីកចម្រើនទៅមុខ ខណះដែលអ្នកដែលនៅក្រោមបង្គាប់ខ្លួនពោរពេញទៅដោយគំនិតល្អ និងសមត្ថភាពខ្ពស់ អ្នកត្រូវធ្វើអោយយ៉ាងណាអោយពួកគេមានអារម្មណ៍មួយដែលមិនភ័យខ្លាចនៅក្នុងការបញ្ចេញរបស់ពួកគេ។ ការធ្វើបែបនេះធ្វើអោយពួកគេមានគំនិតច្នៃប្រឌិត ហើយហ៊ានបង្ហាញមកកាន់អ្នក ដូច្នេះអ្នកនឹងអាចបានប្រយោជន៍ពីពួកគេផង។

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។

តើធ្វើយ៉ាងណាដើម្បីអោយអ្នកដឹកនាំល្អម្នាក់គ្រប់គ្រងមនុស្សអោយបានប្រសិទ្ធិភាព? ខាងក្រោមនេះជាវិធីទាំង៦យ៉ាងដែលអ្នកអាចអនុវត្តបាន៖

១. កុំធ្វើអោយគេខ្លាចក្នុងការនិយាយ រឺបញ្ចេញមតិ

ប្រសិនជាអ្នកចង់អោយការងារបានរីកចម្រើនទៅមុខ ខណះដែលអ្នកដែលនៅក្រោមបង្គាប់ខ្លួនពោរពេញទៅដោយគំនិតល្អ និងសមត្ថភាពខ្ពស់ អ្នកត្រូវធ្វើអោយយ៉ាងណាអោយពួកគេមានអារម្មណ៍មួយដែលមិនភ័យខ្លាចនៅក្នុងការបញ្ចេញរបស់ពួកគេ។ ការធ្វើបែបនេះធ្វើអោយពួកគេមានគំនិតច្នៃប្រឌិត ហើយហ៊ានបង្ហាញមកកាន់អ្នក ដូច្នេះអ្នកនឹងអាចបានប្រយោជន៍ពីពួកគេផង។

២. ប្រើប្រាស់មនុស្សតាមជំនាញ

ការប្រើប្រាស់មនុស្សតាមជំនាញគឺជារឿងដែលសំខាន់បំផុតមួយ ព្រោះថាបើកាលណាអ្នកមិនដឹងពីសមត្ថភាពរបស់គេត្រូវជាមួយផ្នែកអ្វីនោះទេ មិនថាអ្នកមានការងារច្រើនល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់ទេពកោសល្យបានតាមសមត្ថភាពពិតប្រាកដរបស់ពួកគេដែរ។

៣. ធ្វើអោយគេស្រលាញ់ការងារច្រើនជាងប្រាក់ខែ

ប្រាក់បៀរវត្សអាចជាហេតុផលចម្បងមួយដែលធ្វើអោយមនុស្សជ្រើសរើសធ្វើការងារមួយ ប៉ុន្តែការគ្រប់គ្រងមនុស្សអោយជោគជ័យគឺនៅពេលដែលអ្នកអាចធ្វើអោយគេយល់ថាការងារមានតម្លៃជាងប្រាក់ដែលអ្នកផ្តល់អោយគេទៅទៀត។ អ្នកត្រូវតែបង្ហាញអោយគេឃើញថាអ្នកកំពុងតែជួយគេ ជៀសជាងអោយគេយល់អ្នកកំពុងតែជួលគេ។

៥. សរសើរ និងពេញចិត្តការងាររបស់អ្នកក្រោមបង្គាប់

ការអោយតម្លៃទៅលើស្នាដៃរបស់បុគ្គលិកនីមួយៗ ថ្វីត្បិតតែពួកគេមិនបានសម្រេចអ្វីធំណាស់ណាក៏ដោយ គឺសុទ្ធតែជារឿងដ៏ចាំបាច់មួយប្រសិនជាអ្នកចង់អោយមនុស្សដែលនៅក្រោមបង្គាប់នោះគោរព និងស្រលាញ់អ្នក។ ជៀសវាងស្តីបន្ទោសនៅពេលដែលពួកគេធ្វើខុស អ្នកគួរតែព្យាយាមប្រាប់ពីកំហុស និងលើកទឹកចិត្តអោយពួកគេរៀនសូត្រពីកំហុសនោះវិញ។

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។

តើធ្វើយ៉ាងណាដើម្បីអោយអ្នកដឹកនាំល្អម្នាក់គ្រប់គ្រងមនុស្សអោយបានប្រសិទ្ធិភាព? ខាងក្រោមនេះជាវិធីទាំង៦យ៉ាងដែលអ្នកអាចអនុវត្តបាន៖

១. កុំធ្វើអោយគេខ្លាចក្នុងការនិយាយ រឺបញ្ចេញមតិ

ប្រសិនជាអ្នកចង់អោយការងារបានរីកចម្រើនទៅមុខ ខណះដែលអ្នកដែលនៅក្រោមបង្គាប់ខ្លួនពោរពេញទៅដោយគំនិតល្អ និងសមត្ថភាពខ្ពស់ អ្នកត្រូវធ្វើអោយយ៉ាងណាអោយពួកគេមានអារម្មណ៍មួយដែលមិនភ័យខ្លាចនៅក្នុងការបញ្ចេញរបស់ពួកគេ។ ការធ្វើបែបនេះធ្វើអោយពួកគេមានគំនិតច្នៃប្រឌិត ហើយហ៊ានបង្ហាញមកកាន់អ្នក ដូច្នេះអ្នកនឹងអាចបានប្រយោជន៍ពីពួកគេផង។

២. ប្រើប្រាស់មនុស្សតាមជំនាញ

ការប្រើប្រាស់មនុស្សតាមជំនាញគឺជារឿងដែលសំខាន់បំផុតមួយ ព្រោះថាបើកាលណាអ្នកមិនដឹងពីសមត្ថភាពរបស់គេត្រូវជាមួយផ្នែកអ្វីនោះទេ មិនថាអ្នកមានការងារច្រើនល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់ទេពកោសល្យបានតាមសមត្ថភាពពិតប្រាកដរបស់ពួកគេដែរ។

៣. ធ្វើអោយគេស្រលាញ់ការងារច្រើនជាងប្រាក់ខែ

ប្រាក់បៀរវត្សអាចជាហេតុផលចម្បងមួយដែលធ្វើអោយមនុស្សជ្រើសរើសធ្វើការងារមួយ ប៉ុន្តែការគ្រប់គ្រងមនុស្សអោយជោគជ័យគឺនៅពេលដែលអ្នកអាចធ្វើអោយគេយល់ថាការងារមានតម្លៃជាងប្រាក់ដែលអ្នកផ្តល់អោយគេទៅទៀត។ អ្នកត្រូវតែបង្ហាញអោយគេឃើញថាអ្នកកំពុងតែជួយគេ ជៀសជាងអោយគេយល់អ្នកកំពុងតែជួលគេ។

៤. ផ្តល់អារម្មណ៍ទុកចិត្តអោយអ្នកក្រោមបង្គាប់

នៅក្នុងនាមជាមេដឹកនាំដ៏ល្អម្នាក់ អ្នកគួរតែធ្វើអោយអ្នកដទៃមានអារម្មណ៍សុវត្ថិភាពមួយ ពោលគឺពួកគេអាចទុកចិត្តលើអ្នកបាន។ កាលណាដែលអ្នកបង្ហាញអ្នកជាមនុស្សដែលគួរអោយគោរពទុកចិត្ត ពួកគេនឹងធ្វើអោយអ្នកលើសពីអ្វីដែលអ្នករំពឹងទុកពីពួកគេទៀតផង។

៥. សរសើរ និងពេញចិត្តការងាររបស់អ្នកក្រោមបង្គាប់

ការអោយតម្លៃទៅលើស្នាដៃរបស់បុគ្គលិកនីមួយៗ ថ្វីត្បិតតែពួកគេមិនបានសម្រេចអ្វីធំណាស់ណាក៏ដោយ គឺសុទ្ធតែជារឿងដ៏ចាំបាច់មួយប្រសិនជាអ្នកចង់អោយមនុស្សដែលនៅក្រោមបង្គាប់នោះគោរព និងស្រលាញ់អ្នក។ ជៀសវាងស្តីបន្ទោសនៅពេលដែលពួកគេធ្វើខុស អ្នកគួរតែព្យាយាមប្រាប់ពីកំហុស និងលើកទឹកចិត្តអោយពួកគេរៀនសូត្រពីកំហុសនោះវិញ។

៦. យកចិត្តទុកដាក់លើយោបល់ពួកគេ

មិនថាអ្នកពូកែខ្លាំងប៉ុណ្ណានោះទេ ពេលខ្លះអ្នកក៏ត្រូវការការជួយជ្រោមជ្រែងពីអ្នកដទៃដែរ ដោយការជ្រោមជ្រែងនោះអាចតាមរយះការបញ្ចេញមតិជាដើម។ ដូច្នេះប្រសិនអ្នកមនុស្សដែលនៅក្រោមបង្គាប់របស់អ្នកមានបានបញ្ចេញគំនិតអ្វីមួយនោះ អ្នកគួរព្យាយាមចំនាយពេលយកវាទៅគិត ក្រែងលោហ៍វាអាចមានប្រយោជន៍សម្រាប់អ្នក។ លើសពីនេះទៅទៀត វាក៏អាចធ្វើអោយពួកគេមានអារម្មណ៍ថាអ្នកអោយតម្លៃទៅពួកគេផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ខុងជឺ៖ អ្នកដឹកនាំប្រទេស និងរដ្ឋ ត្រូវជ្រើសរើសយកគោលការណ៍គុណធម៌មកដឹកនាំ!

តាម​ការ​សិក្សា​ទស្សន​វិជ្ជា​បូព៌ា​ប្រទេស គេបាន​ចាត់​ទុក ខុង ជឺ ជា​បិតា​សីល​ធម៌ ដែល​មាន​លក្ខណៈ​ជា​សាសនា ការ​អប់រំ​ និង​ជា​ច្បាប់​សីល​ធម៌​។ អ្នកប្រាជ្ញ ខុង ជឺ មាន​លក្ខណៈ​ជា​លទ្ធិ​មួយ ដែល​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា ​សីលធម៌ គុណ​ធម៌ មនុស្ស​ធម៌ ជា​ពិសេស​ចំពោះ​ជន​ជាតិ​ចិន​នា​សម័យ​នោះ។

ទស្សនៈ ខុង ជឺ ស្ដីពី​មនុស្ស​គ្រប់​រូប​ដែល​ល្អ​ជាង​គេ គឺជា​អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មាន​គុណ​ធម៌ និងមេត្តា​ករុណា។ ការ​រស់​នៅ​ល្អ គឺ​អាច​សម្រេច​បាន​តែ​នៅ​ក្នុង​ទំនាក់​ទំនង ៥យ៉ាង ​របស់​មនុស្ស ​ដែល​ស្គាល់​ខ្លួន​ឯង ដោយ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ គុណ​ធម៌ កត្តញ្ញ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន។

ទំនាក់​ទំនង​ទាំង​នោះ​មាន​ដូច​ជា “អ្នក​ដឹក​នាំ”​ ចំពោះ​មន្រ្តី​របស់​រដ្ឋ, “ឪពុក​ម្ដាយ” ចំពោះ​កូន, “ប្ដី” ចំពោះ​ប្រពន្ធ, “មនុស្ស​ចាស់” ចំពោះ​ក្មេង ហើយ​និង​មិត្ត​ភក្ដិ​ចំពោះ​មិត្ត​ភក្ដិ។ ខុង ជឺ យល់​ថា ដើម្បី​ឲ្យ​សង្គម​មាន​សណ្ដាប់​ធ្នាប់​ល្អ លុះ​ត្រា​តែ​ក្នុង​សង្គម​នោះ​មាន​ការ​ប្រតិបត្តិ​ត្រឹម​ត្រូវ តាម​ឈ្មោះ​ជា​មុន​សិន។

បាន​ន័យ​ថា មនុស្សម្នាក់ៗ​ ត្រូវ​តែ​ស្គាល់​ឈ្មោះ និង​មុខ​ងារ​តួនាទី​របស់​ខ្លួន​ឲ្យ​ច្បាស់។ គ្រប់​ឈ្មោះ​ទាំង​អស់​សុទ្ធ​តែ​មាន​មុខ​ងារ​ខុសៗ​គ្នា។បើ​ឈ្មោះ​ណា​មួយ​បំពេញ​មុខ​ងារ​របស់​ខ្លួន​មិន​ត្រឹម​ត្រូវ អ្នក​តំណាង​ឲ្យ​ឈ្មោះ​នោះ ក៏​មិន​ចាត់​ទុក​ថា​ជា​បុគ្គល​ល្អ​បាន​ដែរ។

ខុង ជឺ បាន​ជំរុញ​សាវ័ក​ឲ្យ​រិះ​គន់​អ្នក​គ្រប់​គ្រង​ប្រសិន​បើ​ពួក​គេ​ឃើញ​អ្នក​គ្រប់​គ្រង​អសីល​ធម៌។ គាត់​បាន​ចាប់​អារម្មណ៍​ក្នុង​សិទ្ធិ​អំណាច​នយោបាយ ហើយ​បង្កើត​គុណ​ធម៌ មិន​ប្រែ​ប្រួល​ ៥យ៉ាង ​ដែល​គាត់​បាន​ជឿ​ថា អ្នក​គ្រប់​គ្រង​គួរ​តែ​អនុវត្ត ក្នុង​ការ​គ្រប់​គ្រង​ប្រជា​ជន​របស់​ខ្លួន។ គុណ​ធម៌​ទាំង​នោះ​រួម​មាន មេត្តាធម៌, ភាពម៉ឺងម៉ាត់, ភាព​ស្មោះត្រង់, បញ្ញា និង​សច្ចធម៌។

ទស្សនៈ​ខុង ជឺ ឲ្យ​តម្លៃ​មនុស្ស​លើ​សីល​ធម៌ គុណធម៌ និង​យុត្តិធម៌។ ខុង ជឺ បាន​ហាម​មិន​ឲ្យ​ធ្វើ​សង្រ្គាម​ជា​ដាច់​ខាត បើ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។ លោក​ចាត់​ទុក​ថា​សង្រ្គាម​ជា​ប្រភព​អមនុស្ស​ធម៌។

លោក​មិន​ពេញ​ចិត្ត ​ចំពោះ​អំពើ​ឃោរ​ឃៅ អមនុស្ស​ធម៌ ដែល​មនុស្ស​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទៅ​លើ​សត្វ និង​ទៅ​លើ​មនុស្ស​គ្នា​ឯង ដូច​ករណី​កង​ទ័ព​ចាប់​ឈ្លើយ​សង្រ្គាម​មក​កាត់​ដៃ កាត់​ជើង បោះ​ទៅ​លើ​ចុង​លំ​ពែង ចាប់​មនុស្ស​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ដូច​ស្រុះ​មាន់ ។ល។

អំពើ​ទាំង​នេះ​សុទ្ធ​សឹង​ជា​អំពើ​អមនុស្ស​ធម៌។ សីល​ធម៌ ខុង ជឺ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​ស្មារតី​អៀន​ខ្មាស ត្រូវ​ចេះ​យល់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ និង​មាន​យុត្តិ​ធម៌​ក្នុង​ជីវិត៕

Wednesday, June 8, 2022

វិធីសាស្រ្តជួយខ្លួនឯងអោយក្លាយជាអ្នកមាន???


 ជាច្រើនឆ្នាំមកនេះ ខ្ញុំបានអាន និងស្តាប់ឯកសារជាច្រើនជាភាសាអង់គ្លេស។ ហើយខ្ញុំពិតជាអរគុណខ្លួនឯងដែលចេះភាសាមួយនេះ គឺវាដូចជាបើកខួរក្បាលខ្លូនឯងដាក់ពិភពលោកទាំងមូលចូលបាន។ កាលពីជាង ០៥ឆ្នាំមុន ខ្ញុំគឺជាមនុស្សដែលជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលមានទំលាប់អាក្រក់ជាច្រើនដែលទាញជីវិតរបស់ខ្ញុំអោយវង្វេងវង្វាន់ ជាមនុស្សដែលមិនច្បាស់ពីដំណើរទៅកាន់ជោគជ័យក្នុងជីវិតរឹតតែធ្វើខ្លួនឯងក្នុងសកម្មភាពអន់ដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមនុស្សដែលដឹងថាគោលដៅជីវិតគឺពិតជាសំខាន់ប៉ុន្តែធ្វើសកម្មភាពតិចតួចបំផុតដើម្បីសម្រេចគោលដៅរបស់ខ្លួន ហើយក៏ជាមនុស្សដែលចង់ធ្វើនេះចង់ធ្វើនោះហើយរាល់ថ្ងៃធ្វើខ្លួនជាមនុស្សដែលភ្ញាក់ពីដេកក្រោយគេរួចចូលដេកមុនគេ។ល។

ថ្ងៃមួយខ្ញុំបានមើលវីដេអូអប់រំជាភាសាអង់គ្លេស ដែលអប់រំពីទំលាប់ជោគជ័យជាពិសេសគឺវិធីសាស្រ្តជួយខ្លួនឯងអោយក្លាយជាអ្នកមាន។ វីដេអូអប់រំនោះគឺជារបស់មនុស្សដ៏ជោគជ័យម្នាក់ ហើយគាត់មានប្រវត្តិជាអ្នកក្រ ដាច់យៃ និងពិបាករកការងារធ្វើជាទីបំផុត។ ឈ្មោះរបស់គាត់គឺ Brian Tracy។ ហើយបន្ទាប់មកទៀត ខ្ញុំរឹតតែចូលចិត្តហើយមើលវីដេអូអប់រំផ្សេងៗទៀតរបស់គាត់ រហូតតាមដាននិងអានអត្ថបទជាច្រើនដែលគាត់បានសរសេរក៏ដូចជាសៀវភៅរបស់គាត់ជាពិសេសគឺសៀវភៅដែលមានចំណងជើងថា No Excuse។

អ្វីដែលខ្ញុំបានដឹងយ៉ាងច្បាស់អំពីខ្លួន ឯងនៅក្នុងរយៈពេល ០២ឆ្នាំចុងក្រោយនេះគឺជីវិតរីករាយជាងមុន ជីវិតជោគជ័យជាងមុន ការងារដែលខ្លួនពេញចិត្តល្អប្រសើរជាងមុនគឺក្លាយជាមនុស្សនៅលំដាប់ឋានៈខ្ពស់នៅក្នុងក្រុមហ៊ុនពោលគឺជាប្រធានគ្រប់គ្រងសេវាកម្មមួយតែម្តង ជាងនេះទៅទៀតប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំគឺគុណនឹង ០៣ដងនៃប្រាក់ខែដែលខ្ញុំធ្វើកាលពី ០២ឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ គឺខ្ញុំមានកេរ្តិ៍ឈ្មោះក្នុងសង្គម ១០ដង ពោលគឺគ្រប់យ៉ាងក្នុងជីវិតស្វ័យគុណល្អប្រសើរឡើងទាំងអស់។ ហើយខ្ញុំជឿលើដំណើរជីវិតដែលកំពុងរីកចម្រើនទៅមុខមួយនេះយ៉ាងប្រាកដ។ ហើយថ្មីៗនេះ មានក្រុមហ៊ុនថ្មីៗដែលហានអូសទាញខ្ញុំដោយផ្តល់ប្រាក់ខែគុណស្ទើរតែ ០៣ដងពីលើប្រាក់ខែបច្ចុប្បន្នថែមទៀត។

ខ្ញុំរីករាយនឹងចែករំលែកគំនិតទាំង ១០ដែលខ្ញុំបានស្តាប់យល់នឹងអនុវត្តតាមលោកសេដ្ឋី Brian Tracy ស្តីពី វិធីសាស្រ្តជួយខ្លួនឯងអោយក្លាយជាអ្នកមាន សម្រាប់បងប្អូនខ្មែរយើងដែលមិនចេះ ឬចេះភាសាអង់គ្លេសនៅមានកម្រិត ឬក៏បងប្អូនដែលចេះភាសាអង់គ្លេសហើយប៉ុន្តែខ្វះបទពិសោធន៍ជីវិតដើម្បីស្តាប់អោយយល់បាន។

វិធីសាស្រ្តទាំង១០ គឺមានដូចខាងក្រោម៖

វិធីសាស្រ្តទី០១ គឺរៀនបង្កើតក្តីស្រមៃដែលធំៗ (ឧទាហរណ៍ ស្រមៃចង់បានលុយរាប់លានដុល្លារ ស្រមៃចង់បានផ្ទះធំៗ ស្រមៃចង់បានសុភមង្គលក្នុងគ្រួសារ ស្រមៃចង់មានពេលលំហែដើរលេងលើពិភពលោក ជាដើម) ហើយត្រូវតែហ៊ានស្រមៃ។ មនុស្សជោគជ័យ អ្នកមាន គឺគេហ៊ានស្រមៃបែបនេះ តាំងពីពេលដែលគេកំពុងអត់។

វិធីសាស្រ្តទី០២ គឺធ្វើអ្វីដែលយើងចូលចិត្តធ្វើ ពោលគឺយើងត្រូវធ្វើការងារដែលយើងចូលចិត្តធ្វើ។ ជាទូទៅ ដើម្បីរកអ្វីដែលយើងពីធម្មជាតិចូលចិត្ត នោះគឺព្យាយាមមើលសកម្មភាពដែលយើងចូលចិត្តធ្វើនៅរវាងអាយុ ០៧ឆ្នាំ ដល់អាយុ ១៤ឆ្នាំ។

វិធីសាស្រ្តទី០៣ នោះគឺធ្វើការប្តេជ្ញាធ្វើអ្វីគឺអោយល្អឥតខ្ចោះ។ មានន័យថា ត្រូវចេះព្យាយាមធ្វើអ្វីដែលត្រូវធ្វើអោយបានឥតខ្ចោះតាមដែលអាចធ្វើទៅបាន បើរៀនគឺរៀនអោយពូកែល្បី ហើយធ្វើការគឺស្ទើរតែរកកំហុសមិនឃើញ បើកិច្ចការងារផ្ទះគឺស្អាតជានិច្ច។ អ្នកអាចយកគំរូតាមក្រុមហ៊ុន ហ៊ុងដា Honda ឬម៉ូតូហ៊ុងដារបស់ជប៉ុនបាន គឺអ្នកស្វើរតែរកចំណុចដែលខ្វះខាតមិនឃើញ ឬឥតខ្ចោះតែម្តង។

វិធីសាស្រ្តទី០៤ នោះគឺបន្តអភិវឌ្ឍន៍ចំណុចពូកែរបស់យើង។ បើយើងពូកែលក់ គឺយើងត្រូវបន្តអភិវឌ្ឍជំនាញលក់ជានិច្ច បើយើងពូកែបង្រៀងគឺត្រូវព្យាយាមបន្តអភិវឌ្ឍសមត្ថភាពបង្រៀនជានិច្ច គឺរៀនរហូតយើងក្លាយជាសេដ្ឋីលើជំនាញដែលយើងកំពុងធ្វើ។ ត្រូវចាំហើយជឿថា ធ្វើជំនាញអ្វីក៏អាចក្លាយជាសេដ្ឋីបានដែរ។ 

វិធីសាស្រ្តទី០៥ នោះគឺហាត់មើលខ្លួនឯងទោះជាកំពុងធ្វើការអោយគេក៏ដោយគឺអោយដូចជាកំពុងធ្វើការអោយខ្លួនឯង ពោលគឺខិតខំធ្វើការមិនខ្លាចហត់នឿយអោយដូចជាអាជីវកម្មរបស់ខ្លួនឯង ខិតខំប្រើប្រាស់សមត្ថភាពរបស់ខ្លួនបង្កើនប្រាក់ចំណូលដោយដូចជាចង់ចំណេញសម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយត្រូវដឹងអោយច្បាស់ថា មនុស្សបរាជ័យជាច្រើនគិតថាការធ្វើការក្នុងក្រុមហ៊ុនគេ គឺធ្វើការអោយគេ គឺខុសស្រឡះ មិនថារាល់គ្នាធ្វើការនៅក្នុងក្រុមហ៊ុនអ្នកណាក៏ដោយ គឺទាំងអស់ធ្វើការអោយខ្លួនឯង។

វិធីសាស្ត្រទី០៦ នោះគឺហាត់រៀនសម្រៃពីគោលដៅដែលខ្លួនត្រូវដើរដើម្បីទៅដល់គោលដៅជោគជ័យ ពោលគឺក្លាយជាទៅជាសេដ្ឋី។ ជារៀងរាល់ថ្ងៃត្រូវដាស់តឿនខ្លួនឯង ហើយសាកគិតមើលថាកំពុងធ្វើអោយខ្លួនឯងក្លាយទៅជាអ្នកមានដែរអត់នូវអ្វីដែលខ្លួនកំពុងធ្វើ ដូចជាការដែលក្រោកពីដេកក្រោយគេអាចជំរុញអោយយើងក្លាយជាអ្នកមានអត់ កាលដែរឧស្សាហ៍ទៅធ្វើការយឺម៉ោងអាចអោយយើងក្លាយជាអ្នកមានអត់។

វិធីសាស្រ្តទី០៧ នោះគឺព្យាយាមកុំគិតពីអ្វីដែលអាចបរាជ័យ។ ដើម្បីជោគជ័យ ដើម្បីក្លាយជាអ្នកមាន គឺត្រូវតែដឹងអោយច្បាស់ថា ការបរាជ័យគឺត្រូវឆ្លងកាត់រាប់ភ្លេចដងជាដាច់ខាតដើម្បីទៅដល់ភាពជោគជ័យ។ ហើយត្រូវតែរៀនពីចំណុចល្អពីក្នុងការបរាជ័យ នឹងត្រូវច្បាស់ថាអ្វីដែលយើងឃើញថាមិនល្អក្នុងមេរៀនបរាជ័យគឺឈប់ធ្វើជាដាច់ខាត។

វិធីសាស្រ្តទី០៨ នោះគឺធ្វើជីវិតជាអ្នករៀនអស់មួយជីវិត។ កុំគិតថាខ្លួនជាទឹកពេញដប ចំពោះអ្វីដែលខ្លួនកំពុងធ្វើ។ អ្នកមាន អ្នកជោគជ័យគឺគេដឹងថាគេល្ងង់ខ្លាំងណាស់ គឺរៀនរាល់ថ្ងៃដូចស៊ីបាយអញ្ចឹង។ ចេះយកលុយទៅរៀន ចូលរួមវគ្គបណ្តុះបណ្តាល ចូលរួមសិក្ខាសិលាស្តាប់បុគ្គលជោគជ័យ ចូលរួមសកម្មភាពសង្គមផ្សេងៗដើម្បីរៀនពីអ្នកជោគជ័យ។ ហើយត្រូវចាំមួយទៀតថា ការរីចម្រើននៅថ្ងៃនេះ គឺការវិនិយោគលើខ្លួនឯងកាលពីថ្ងៃមុន។ ហើយការរីចម្រើនក្លាយជាអ្នកជោគជ័យ ក្លាយជាអ្នកមាន នៅ ០៥ ទៅ០៧ឆ្នាំខាងមុខ ក៏ជាការវិនិយោគលើខ្លួនឯងយ៉ាងប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃពីឥឡូវទៅដូចគ្នា។

វិធីសាស្រ្តទី០៩ នោះគឺធ្វើទំលាប់អោយញៀននឹងការងារ។ មនុស្សបរាជ័យជាច្រើនចង់ស្រួល ចង់មានពេលសម្រាក ចង់ធ្វើការតែ ៤០ម៉ោងក្នុងមួយអាទិត្យជាដើម។ គឺនោះជាគំនិតរបស់មនុស្សបរាជ័យ។ អ្នកមាន អ្នកជោគជ័យជាមធ្យមគេធ្វើការយ៉ាងតិច ៥៩ម៉ោងក្នុងមួយអាទិត្យទៅ ៨០ម៉ោងក៏មាន។ ធ្វើការ គឺគេធ្វើការ គឺធ្វើគ្រប់យ៉ាងគឺដើម្បីជំរុញអោយការងារគេរឹតតែជោគជ័យ និងបង្កើនប្រាក់ចំណូលអោយស្ថាប័ន។

វិធីសាស្រ្តទី១០ នោះគឺត្រូវធ្វើជីវិតអោយមានសុទ្ធតែមនុស្សល្អ មនុស្សពូកែៗនៅជុំវិញខ្លួន។ អ្នកមាន អ្នកជោគជ័យគឺគេរាប់អានអ្នកដែលល្អៗ ដែលអាចនាំជីវិតរបស់គេទៅរកភាពជោគជ័យ ទៅរកភាពជាអ្នកមាន ទៅរកសុខភាពល្អ ទៅរកការរបៀបរស់នៅក្នុងគ្រួសារមួយដ៏មានសុភមង្គល ជាដើម។ល។


ទាំងនេះ គឺឆ្លុះបញ្ចឹងពីការស្តាប់យល់ នឹងបានអនុវត្តគំនិតទាំងអស់ខាងលើដោយខ្លួនខ្ញុំផ្ទាល់តែប៉ុណ្ណោះ។

ប្រសិនបើឱកាសជជែកដោយផ្ទាល់តែម្តង ខ្ញុំរីករាយនឹងចែករំលែកអោយបានក្បោះក្បាយជាទីបំផុតទៅតាមការអនុវត្តជាក់ស្តែងរបស់ខ្លួន និងឆ្លុះបញ្ចាំងពីជីវិតបុគ្គលជោគជ័យផ្សេងទៀតនៅក្នុងសង្គមយើង៕


អត្ថន័យពិធីបំបួសនាគ


 អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “អត្ថន័យពិធីបំបួសនាគ”
អត្ថបទដកស្រង់ដោយ : បុំាង លាងស៊ីម
កាលពីអតីតកាល កុលបុត្រដែលទៅសាងផ្នួសត្រូវបានគេចាត់ទុកថាជាករណីយកិច្ចមួយដ៏ឧត្តុង្គឧត្តមដែលកូនប្រុសនៅក្នុងគ្រួសារនីមួយៗ ត្រូវបំពេញមុននឹងចូលខ្លួនទៅកសាងជីវភាពជាគ្រួសារថ្មីមួយនៅក្នុងសង្គម។ អ្នកបួសជាសាមណេរក្តី ជាភិក្ខុក្តី ត្រូវមានការអនុញ្ញាតពីមាតាបិតា បងប្អូន ឬប្រពន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងត្រូវសិក្សាចំណេះវិជ្ជាផ្សេងៗដូចជា អក្សរសាស្រ្ត អក្សរបាលី ព្រមទាំងធម៌វិន័យផ្សេងៗ។ ពិធីបំបួសនាគរួមមាន ការបំបួសនាគ ការបំបួសជាសាមណេរ និងការបំបួសជាភិក្ខុ។
ពាក្យ «នាគ» មានន័យថា ប្រសើរចម្បងបរិសុទ្ធ។ នាគ សំដៅបុគ្គលបុថុជ្ជនណាម្នាក់ដែលកើតមានសេចក្តីអៀនខ្មាស ខ្លាចបាប ហើយមានចិត្តជ្រះថ្លាទៅសូមផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា។ កុលបុត្រដែលបម្រុងខ្លួនចូលទៅសាងផ្នួសជាសាមណេរនៅក្នុងព្រះពុទ្ធសាសនាត្រូវបានទទួលនាមថាជា «នាគ»។ អ្នកវៀរចាកអំពើបាបដូចព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ អ្នកទៅសាងផ្នួស ពស់ដែលមានអនុភាពចម្បងហៅថា «នាគ»។ ក្នុងរចនាបថខ្មែរ បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញ ជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនបី ប្រាំ ឬប្រាំពីរ និងប្រាំបួន។
នាគជាវត្ថុមួយដែលខ្មែរជំនាន់ដើមចូលចិត្តដាក់នៅតាមប្រាសាទ ព្រោះវាជាសត្វមានអំណាចរស់នៅជិតទឹកតំណាងភាពត្រជាក់ត្រជំ។ ចម្លាក់នាគតំណាងឱ្យព្រះមហាក្សត្រខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹកដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជំ តំណាងឱ្យឥន្ទធនូដែលតភ្ជាប់ពីឋានមនុស្សទៅឋានទេវតា និងតំណាងជាឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសំបែងជាដើម។ នាគដែលមានក្បាលចំនួនមួយរយជានាគឈ្មោះថា «អនន្ត»។ ក្រោយពីព្រះសិវៈភ្នាល់ចាញ់ព្រះវិស្ណុនាគនេះមានឈ្មោះថា «សេសៈ» និងនាគដែលប្រើក្នុងការកូរសមុទ្រទឹកដោះមានឈ្មោះថា «វាសុគិ»។
អតីតកាលពិធីបំបួសនាគគេធ្វើចំនួនពីរថ្ងៃ ឬបីថ្ងៃ តែបច្ចុប្បន្នគេធ្វើតែមួយថ្ងៃ។ តាមប្រពៃណីខ្មែរ ការបួសជាសាមណេរមានន័យថា «បួសសងគុណម្តាយ» ចាប់ពីអាយុ៧ឆ្នាំ ឬច្រើនជាងនេះ ប្រសិនបើក្មេងនោះចេះនិយាយច្បាស់ និងមានប្រាជ្ញា។ សាមណេរណាដែលមានអាយុយ៉ាងតិច២១ឆ្នាំ អាចបួសជាភិក្ខុបាន ហើយតាមប្រពៃណីខ្មែរការបួសជាភិក្ខុមានន័យថា «បួសសងគុណឪពុក»។ ម្យ៉ាងទៀតតាមប្រពៃណីខ្មែរ ការបួសមានពីរប្រភេទទៀត គឺការបួសមុខភ្លើង (ពេលមានជីដូន ជីតា ឬម្តាយឪពុកស្លាប់) និង បួសលាបំណន់ (បួសជាថ្នូរនឹងការបន់ស្រន់សុំអ្វីមួយ)។ ការបួសទាំងពីរនេះមានរយៈពេលខ្លី។
សរុបសេចក្តីមក មនុស្សដែលបានសាងផ្នួសក្នុងព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃល្អប្រសើរជាងមនុស្សមិនបានបួស។ អ្នកកាន់ព្រះពុទ្ធសាសនាឱ្យតម្លៃអ្នកបួសថា ជាមនុស្សល្អ ដឹងខុស ដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប…ឬកែគំនិតមាយាទ និងមានស្មារតីជាមនុស្សលះបង់ការប្រព្រឹត្តអំពើអាក្រក់ មកជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ មានចិត្តបរិសុទ្ធ ចេញចាកផុតពីចំណងកាមគុណ និងខិតខំស្វែងរកសេចក្តីសុខ ស្ងប់ចិត្ត តាមរយៈការសង្រួមកាយ វាចា ចិត្ត។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/ នាគ

៦ យ៉ាង​ ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កាន់​តែ​ជិត​ស្និទ្ធ​ទ្វេគុណ

  មាន​រឿង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ប្រសិនបើ​យើង​ចង់​បង្កើន​ក្ដី​ស្រឡាញ់​រឹងមាំ​ដែល​មាន​ចំពោះ​គ្នា​​ទៅវិញទៅមក។ សូមចុច...