មានរឿងខ្លះដែលយើងគួរធ្វើជាមួយមនុស្សជាទីស្រឡាញ់ ប្រសិនបើយើងចង់បង្កើនក្ដីស្រឡាញ់រឹងមាំដែលមានចំពោះគ្នាទៅវិញទៅមក។
នេះគឺជារឿងងាយៗ ៦ យ៉ាង ដែលអាចធ្វើដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយដៃគូជាងមុន៖
១. ចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា

មើលគ្រឿងអេឡិចត្រូនិកដែលចូលចិត្តជាមួយគ្នា មិនអាចចាត់ថ្នាក់ជា “ ពេលវេលាគុណភាព” ទេ។ ដាក់ទូរស័ព្ទចុះ ហើយបិទទូរទស្សន៍ឲ្យសម្រាកខ្លះ។
ចង់ពង្រឹងទំនាក់ទំនង ត្រូវរៀនពីរបៀបរីករាយជាមួយគ្នាទៅវិញទៅមក ដោយមិនពឹងផ្អែកលើឧបករណ៍ឌីជីថលណាមួយឡើយ។
២. បង្ហាញការដឹងគុណនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ

រឿងដែលសំខាន់សម្រាប់យើង គឺមានមនុស្សម្នាក់ដែលស្រូបយកភាពអវិជ្ជមានរបស់យើង និងធ្វើឲ្យយើងអាចស្ងប់នៅពេលណាដែលយើងខកចិត្ត។ យើងអាចធុញទ្រាន់នឹងមនុស្សដែលធ្វើឲ្យអារម្មណ៍យើងមិនល្អ តែមិនថាមានរឿងអ្វី មិនគួរភ្លេចបង្ហាញការដឹងគុណរបស់យើង ទៅកាន់ដៃគូឡើយ។
នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ គួរតែចំណាយពេលពីរបីនាទី ដើម្បីចែករំលែកអំណរគុណដែលដៃគូយើងបានចូលជាផ្នែកមួយក្នុងជីវិតរបស់យើង។
៣. ជាផ្នែកមួយនៃអ្វីដែលថ្មីជាមួយគ្នា

ចាប់ផ្ដើមដំណើរផ្សងព្រេងថ្មីជាមួយគ្នា។ ស្វែងរកភាសាដែលអ្នកទាំងពីរចង់រៀន ឬថ្នាក់សិល្បៈដែលអ្នកទាំងពីរពេញចិត្ត។ ចូលរួមវគ្គសិក្សាធ្វើម្ហូប ឬសាកល្បងតាមអ៊ីនធឺណិតនៅផ្ទះ។
អ្វីក៏ដោយដែលយើងជ្រើសរើស ត្រូវប្រាកដថា វាជាអ្វីដែលអ្នកទាំងពីរចង់បាន។ ភាពរាក់ទាក់នេះនឹងជួយបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយគ្នា។
៤. ធ្វើតាមចំណង់ចំណូលចិត្តរបស់ម្នាក់ៗ

ធ្វើអ្វីៗជាមួយគ្នាគឺអស្ចារ្យណាស់! ទោះយ៉ាងណាក៏ដោយ យើងក៏ត្រូវការពេលវេលាខ្លះដែរ។ ដើម្បីឲ្យទំនាក់ទំនងរឹងមាំនិងមានគោលបំណង យើងក៏ត្រូវចំណាយពេលខ្លះដោយខ្លួនឯងដែរ ដើម្បីធ្វើអ្វីដែលខ្លួនស្រលាញ់ផ្ទាល់។ មិនចាំបាច់ចំណាយពេល ១០០ ភាគរយនៃពេលវេលារបស់យើងជាមួយគ្នាទេ។
ជាការពិត នៅពេលដែលអ្នកទាំងពីរកំពុងធ្វើអ្វីដែលចូលចិត្តដាច់ដោយឡែកពីគ្នា យើងកំពុងធ្វើឲ្យកម្រិតសុភមង្គលនិងការពេញចិត្តរបស់បុគ្គលម្នាក់ៗកាន់តែប្រសើរឡើង។
៥. រៀនពិភាក្សាអំពីបញ្ហាដោយបើកចំហ
រឿងអាចដោះស្រាយបានងាយស្រួល ប្រសិនបើយើងរៀនស្ដាប់ដៃគូហើយបង្ហាញពីទស្សនៈរួមគ្នាឲ្យមានប្រសិទ្ធភាព។ នៅពេលណាដែលយើងមានអារម្មណ៍ថា មានអ្វីមួយមិនស្រួលនៅចន្លោះអ្នកទាំងពីរ គួរតែចែករំលែកអារម្មណ៍នេះជាមួយគ្នា។
បើយើងអនុវត្តការប្រាស្រ័យទាក់ទងដោយបើកចំហ នោះនឹងឃើញថាបញ្ហាភាគច្រើនរបស់យើងមានដំណោះស្រាយសាមញ្ញមួយមិនខាន។
៦. កំណត់គោលដៅជាមួយគ្នា

ចាប់ផ្ដើមបង្កើតទំនាក់ទំនងគឺងាយស្រួល ប៉ុន្តែពេលខ្លះគ្រប់យ៉ាងមិនច្បាស់ថា តើអ្នកទាំងពីរនៅតែចង់បានរបស់ដូចគ្នានៅក្នុងជីវិតដែរឬទេ។ ចង់បង្កើតទំនាក់ទំនងរឹងមាំនិងស្ថិរភាពត្រូវកំណត់គោលដៅទៅវិញទៅមក។
នៅពេលយើងមានអ្វីមួយដែលអ្នកទាំងពីរប្រាថ្នាចង់សម្រេចបានជាមួយគ្នា នោះនឹងធ្វើឲ្យទំនាក់ទំនងកាន់តែល្អជាងមុន៕
No comments:
Post a Comment